Ors tram - អស់ទ្រាំ
បទចម្រៀង៖ Ors
tram - អស់ទ្រាំ
អ្នកចម្រៀង៖ ខេមរៈ ស្រីពៅ
អាល់ប៊ុម៖ Sunday CD Vold 142
Track: 03
Year 2012-12-30
I.
បងជាមនស្សចិត្តរឹង មិនដឹងអ្នកណាឈឺចាប់ខ្លះឡើយ
យល់តែចិត្តខ្លួនឯង គ្មានក្រែងដល់ចិត្តស្រីទេ បងតែងក្បត់អូនច្រើនដង អោយស្រីឈឺឥតស្បើយ
រករឿងតោះតើយហើយឆ្លើយពាក្យគំរើយដាក់ស្រី។
II.
បងអាងខ្លួនជាមនុស្សប្រុស ទ្រព្យធនកិត្តិយសក៏គ្មានខ្វះអ្វី
បងឡើងចាងក្រី ធ្វើបាបស្រីមិនគិត ដល់ពេលនេះអូនអស់ស្នេហ៍ ទើបបងចេះខូចចិត្ត ទើបដឹងការពិតមនុស្សត្រូវគេក្បត់ឈឺយ៉ាងណា។
R.
បើជាបងវិញមនុស្សស្រលាញ់តើឈឺខ្លាំងប៉ុណ្ណា
ពេលសង្សារចិត្តឬស្យាក្បត់សាវារាល់ថ្ងៃ អូនស្ទើរតែឆ្កួតលីលា ព្រោះតែបងចិត្តអប្រិយ ស៊ូជ្រើសអ្នកថ្មីដើម្បីមកជំនួសរូបបង។
III.
វាហួសពេលហើយអូនមិនអាចវិលបកក្រោយបានទេ វិលមកក្បែរមនុស្សដែលធ្លាប់ស្នេហ៍នាំតែសៅហ្មង
ព្រោះអស់ទ្រាំការឈឺចាប់ ដែលអូនធ្លាប់ជួបកន្លង មិនបាច់វិលផ្សង ខ្លាចបេះដូងឈឺដូចគ្រាមុន។
(ភ្លេង)pkshine.blogspot.com
Repeat ( II, R, & III )
Repeat
( R & III )
Comments
Post a Comment