ចំណូល ៥ ០០០ ទៅ ៨ ០០០ ដុល្លារ គ្រាន់តែដាំដូងតឿតាមវិធីនេះ
ចំណូល ៥ ០០០ ទៅ ៨ ០០០ ដុល្លារ គ្រាន់តែដាំដូងតឿតាមវិធីនេះ By ជា រតនា ដូងជាដំណាំ ដែលប្រជាពលរដ្ឋកម្ពុជាត្រូវការប្រើប្រាស់រាល់ថ្ងៃ ហើយការដាំទៀតសោតគឺងាយៗ តែចំណូលបានចម្លោះពី ៥ ០០០ ទៅ ៨ ០០០ ដុល្លារក្នុងមួយឆ្នាំ។ ដូច្នេះដើម្បីដាំដំណាំដូងបានផលល្អ ផ្លែណែនពេញដើម ធ្វើតាមវិធីខាងក្រោម។ វិធីដាំដូងតឿឲ្យល្អ ធំលឿន បានផ្លែលឿន ប្រើរយៈពេល ២ទៅ៣ឆ្នាំ៖ *វិធីដាំ៖ – ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ – លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ – ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ – ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់ – រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ – ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ – ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។ – ភ្ជួរជ្រោយដី និងកាត...