Posts

Showing posts from 2017

ចំណូល ៥ ០០០ ទៅ ៨ ០០០ ដុល្លារ គ្រាន់​តែ​ដាំដូង​តឿ​តាម​វិធី​នេះ

Image
ចំណូល ៥ ០០០ ទៅ ៨ ០០០ ដុល្លារ គ្រាន់​តែ​ដាំដូង​តឿ​តាម​វិធី​នេះ By ជា​​ រតនា ដូង​ជា​ដំណាំ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​ការ​ប្រើប្រាស់​រាល់​ថ្ងៃ ហើយ​ការ​ដាំ​ទៀត​សោត​គឺ​ងាយៗ តែ​ចំណូល​បានចម្លោះ​ពី ៥ ០០០ ទៅ ៨ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ដូច្នេះ​ដើម្បី​ដាំ​ដំណាំ​ដូង​បាន​ផល​ល្អ​ ផ្លែ​ណែន​ពេញ​ដើម ធ្វើ​តាម​វិធី​ខាង​ក្រោម។​ វិធីដាំដូងតឿឲ្យល្អ ធំលឿន បានផ្លែលឿន ប្រើ​រយៈ​ពេល ២ទៅ៣ឆ្នាំ៖ *វិធីដាំ៖ – ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ – លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ – ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ – ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់ – រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ – ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ – ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។ – ភ្ជួរជ្រោយដី និងកាត...